ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ និងគោលនយោបាយលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រ ដើម្បីជាធាតុចូលសម្រាប់រៀបចំក្របខ័ណ្ឌ “ការកំណត់អត្តសញ្ញាណ និងជំរុញការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រដែលកំពុងលេចឡើងថ្មី និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិនជប៉ុន និងសាធារណរដ្ឋកូរ៉េ នៅកម្ពុជា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងហូជីមិញ វៀតណាម)៖ កាលពីថ្ងៃទី១៦-២០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ និងគោលនយោបាយលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រ ដើម្បីជាធាតុចូលសម្រាប់រៀបចំក្របខ័ណ្ឌ “ការកំណត់អត្តសញ្ញាណ និងជំរុញការអភិវឌ្ឍឧស្សាហកម្មយុទ្ធសាស្ត្រដែលកំពុងលេចឡើងថ្មី និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគិនជប៉ុន និងសាធារណរដ្ឋកូរ៉េ នៅកម្ពុជា”។

ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ គ.ស.ហ។

(Ho Chi Minh, Viet Nam): From 16-20 January 2024, His Excellency SOK Sopheak, Secretary of Commerce, and the High Representative of Her Excellency CHAM Nimul, Minister of Commerce, joined a high-delegation study visit to Viet Nam to explore successful experience and best practices in high-end technology operationalization and strategic industrial promotion policies, all aimed at collecting inputs for setting up a framework on “identification and promotion of newly-emerging strategic industries and the development of special economic zones or industrial parks for Japanese and South Korean investors in Cambodia."

This study visit was arranged by the Economic and Financial Policy Committee (EFPC) and led by His Excellency Dr. PHAN Phalla, Secretary of State of the Ministry of Economy and Finance and Secretary-General of the EFPC.

https://s2.moc.gov.kh/mocspace/mocspace_1706026319144.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026319591.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026319952.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026319415.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026319933.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026320487.jpg
https://s2.moc.gov.kh/mocspace/mocspace_1706026326975.jpg