លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃ គ.ជ.ក.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ជ.ក.ប. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យលើវឌ្ឍនភាពក្នុងការបំពេញតួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលសំដៅដល់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម។ ក្នុងនោះផងដែរ អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពការទទួល​ និងដោះស្រាយបណ្តឹងដែលត្រូវបានសាធារណៈជន ដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នាពេលកន្លងមក ដើម្បីស្វែងរកយន្តការនៃការដោះស្រាយបណ្តឹងទាំងនោះឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សា​លើសេចក្តីព្រាងប្រកាសស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ដែលសេចក្តីព្រាងប្រកាសនេះ មានគោលបំណងក្នុងការការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈការកំណត់អំពីការអនុវត្តមិនសុចរិតនានាក្នុងធុរកិច្ចដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

Her Excellency CHAM Nimul, Minister of Commerce, and the Chairwoman of the National Commission for Consumer Protection chaired the 2nd NCCP meeting.

(Phnom Penh): On the afternoon of Wednesday, 24 January 2024, Her Excellency CHAM Nimul, Minister of Commerce, and the Chairwoman of the National Commission for Consumer Protection chaired the 2nd NCCP meeting, with the attendance of His Excellency the Permanent Vice President, Excellencies Vice President, and members of relevant ministries and institutions.

The meeting focused on reviewing the progress made in fulfilling the roles and responsibilities of the NCCP Secretariat, which in this case refers to the Consumer Protection Competition and Fraud Repression Directorate General (CCF) of the Ministry of Commerce. The meeting also took the opportunity to review the Complaint Handling process, which was filed by consumers with the CCF Directorate General, in order to identify a better mechanism to enhance complaint handling more effectively.

The meeting also reviews and discusses the Draft Prakas on Unfair Practice in Business, which focuses on the Protection of Consumer Rights and Benefits by pinpointing unfair practices conducted by businesses as stated in the Law on Consumer Protection.

https://s2.moc.gov.kh/mocspace/mocspace_1706343697288.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713579.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713009.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713901.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713174.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713591.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343714022.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343714043.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343714001.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343713880.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343725862.jpg
https://s2.moc.gov.kh/mocspace/mocspace_1706343733078.jpg