ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំង និងប្រជុំត្រៀមរៀបចំ "សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤" នៅសាលាខេត្តសៀមរាប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (សៀមរាប)៖ នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំង និងប្រជុំត្រៀមរៀបចំ "សន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤" នៅសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជា និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យរដ្ឋបាល និងកងសមត្ថកិច្ចខេត្តសៀមរាប ចូលរួមក្នុងការសម្របសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខកំឡុងពេលសន្និសីទ ព្រមទាំងកំឡុងពេលនៃការអញ្ជើញមកដលរបស់ភ្ញៀវអន្តរជាតិក្នុងការមកចូលរួមសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ ឆ្នាំ២០២៤ នេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីការសម្របសម្រួលការងារចងបដារតាមដងវិថីសំខាន់ៗ និងបដារស្វាគមន៍ ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានដឹកនាំក្រុមការងារ និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងកម្មវិធីដោយផ្ទាល់ ដែលស្ថិតនៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទ ដើម្បីត្រៀមរៀបចំកម្មវិធីនាពេលខាងមុខ ឱ្យមានភាពរលូន និងមានប្រសិទ្ធភាព ផងដែរ។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Eventell Global សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រសួងស្ថាប័ន-ពាក់ព័ន្ធ នឹងរៀបចំ "សន្និសីទស្វាយចន្ទីពិភពលោក លេីកទី១០ ឆ្នាំ២០២៤" នៅថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕

https://s2.moc.gov.kh/mocspace/mocspace_1706344001487.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344014514.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344014419.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344014584.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344024777.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344025081.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344025492.jpg
https://s2.moc.gov.kh/mocspace/mocspace_1706344032467.jpg