(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពក្នុងការរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រួមមាន៖ អង្គការ HEKS EPER GIZ, CIRD, CIAT,FAO, IFAD, CAPRED ។
(Phnom Penh) - In the afternoon of Thursday, 25 January 2024, at the Ministry of Commerce, the Private Sector Development Department of the General Department of Domestic Trade held a technical meeting to discuss and prepare the work for the establishment of the Cassava Federation of Cambodia under the chairman of His Excellency VAR Roth San, Secretary of State of the Ministry of Commerce, with the attendance by His Excellency Undersecretary of State of the Ministry of Commerce, Ministry of Agriculture, Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, Deputy Director General of General Department of Domestic Trade, Deputy Director General of General Department of Trade Promotion, technical Officers of Private Sector Development Department and Trade Policy Department and Participation from relevant development partners and non-governmental governmental organization such as HEKS EPER GIZ, CIRD, CIAT, FAO, IFAD, CAPRED.