ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំបូកសរុបការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ព្រមទាំងមន្រ្តីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាច្រើនរូប។

កិច្ចប្រជុំបូកសរុបនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាដើម្បីស្តាប់នូវបញ្ហាប្រឈម ពិភាក្សា និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ ព្រមទាំងទទួលបានមតិចំណាប់អារម្មណ៍ផ្សេងៗពីថ្នាក់ដឹកនាំដែលគ្រប់គ្រងការងារផ្ទាល់ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ល្អៗ ជូនមន្រ្តីរាជការយើងបានរៀនសូត្រ និងយកទៅអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕

https://s2.moc.gov.kh/mocspace/mocspace_1706346204178.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346203967.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204381.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346203410.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204012.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204070.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204522.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204351.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204376.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346204388.jpg