(ហ្សឺណែវ ប្រទេសស្វីស)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាន ចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។
ក្នុងកម្មវិធីផ្ទេរតំណែងនេះផងដែរ ក៏មានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ដែលចប់អាណត្តិ ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានមានមតិស្វាគមន៍ និងអបអរសារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា ជាប្រធានក្រុមប្រទេស 77 និង China និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងក្រុមប្រទេស77 and China។
ជាមួយគ្នានេះ ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ចប់អាណត្តិ បានលើកអំពីសមិទ្ធផលក្នុងអាណត្តិរបស់លោក ក្នុងការសម្របសម្រួល និងការពារប្រយោជន៍របស់ក្រុមប្រទេស 77 និង China ព្រមទាំងបង្ហាញការអបអរសារទរចំពោះកម្ពុជាក្នុងនាមជាប្រធានអាណត្តិថ្មី។
ជារួម អង្គប្រជុំបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរការចូលកាន់តំណែងជាប្រធានក្រុមប្រទេស 77 និង China របស់កម្ពុជា ជាមួយនឹងការប្តេជ្ញារបស់កម្ពុជាក្នុងការសម្របសម្រួលនិងបម្រើប្រយោជន៍ក្រុម ប្រទេស 77 និង China តបតាមអាណត្តិនិងការផ្តល់សេចក្តីទុកចិត្តនិងការសហការរបស់សមាជិក។
សូមបញ្ជាក់ថា Group of G77 និង China ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៤ និងដែលបច្ចុប្បន្នមានសមាជិកចំនួន១៣៥៕
Cambodia officially takes over the chairmanship of the Group of 77 and China at the UNCTAD in Geneva, Switzerland for 2024
...
(Geneva, Switzerland) - On the morning of Thursday, 24 January 2024, His Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the World Trade Organisation and the International Organisations (Economy & Trade) in Geneva, Switzerland, officially took over as Chairman of the Group of 77 and China (Group of 77 and China) at the United Nations Conference on Trade and Development in Geneva, Switzerland for the mandate of 2024.
Also, Her Excellency Secretary-General of UNCTAD and His Excellency Abdallah Saleh Possi, Ambassador of Tanzania and Ex-Chairman of the Group 77 and China, also attended in the said ceremony On that occasion, Her Excellency Secretary-General warmly welcomed and congratulated Cambodia on its taking over as the Chair of the Group of 77 and China and pledged to provide good cooperation with Cambodia and the Group of 77 and China.
Additionally, His Excellency Abdallah Saleh Possi, Ambassador of Tanzania and Ex-Chairman of the Group of 77 and China, also admirably stated the achievements of his mandate in coordinating and protecting the interests of the Group of 77 and China and heartly congratulated Cambodia as new mandate Chairman To sum up, the Meeting warmly welcomed and congratulated Cambodia on taking over the chairmanship of the Group of 77 and China with Cambodia's commitment to coordinate and serve the interests of the Group of 77 and China in accordance with its mandate, trust and cooperation of members
It is noted that the Group of 77 and China was established on June 15, 1964 and currently has 135 members.