(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មបរទេស និងសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៨ តំណាងសភាពាណិជ្ជកម្មបរទេស រួមទាំងសមាគមពាណិជ្ជកម្មនៅកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាជំនួបជាមួយវិស័យឯកជនលើកទី១ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំឡើងគោលបំណងបង្កើតឱ្យមានវប្បធម៌សន្ទនារវាងវិស័យសាធារណៈនិងវិស័យឯកជន និងមានបំណងទទួលស្តាប់ផ្ទាល់នូវបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ ដើម្បីដាក់ចេញនូវវិធានការណ៍ឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍបរិយាកាសធុរកិច្ចពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រសើរឡើង។
Her Excellency CHAM Nimul, Minister of Commerce, met with Representatives of the Cambodia Chamber of Commerces, Foreign Chambers of Commerce, and Business Associations in Cambodia
…
(Phnom Penh): On the morning of Tuesday, January 30, 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, met with Representatives of the Cambodia Chamber of Commerces, Foreign Chambers of Commerce, and Business Associations in Cambodia, along with participation from excellency and technical officials of the Ministry of Commerce, representatives of the Cambodian Chamber of Commerces, representatives of the 18 provincial chambers of commerce, representatives of foreign chambers of commerce, and Business Associations in Cambodia.
In the meantime, Her Excellency Minister mentioned that this is the first meeting with the private sector in 2024 that aims to establish a culture of conversation between the public and private sectors to understand challenges and seek effective measures to further develop a healthy and friendly business environment in Cambodia.