(ទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន)៖ កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាងចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការចម្រុះចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលត្រូវបានរៀបចំឡើងដោយភាគីចិន ក្នុងគោលបំណងដើម្បីកត់សម្គាល់ ពិនិត្យពិភាក្សាតាមដានវឌ្ឍនភាពការចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីអាចឈានទៅរកការបញ្ចប់ជាដុំកំភូន នៅចុងឆ្នាំ២០២៤។
នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ ដូចជា ក្រុមការងារពាណិជ្ជកម្មទំនិញ វិនិយោគ សេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ស្ដង់ដារនិងការវាយតម្លៃភាពអនុលោម ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សហគ្រាសមីក្រូ ធុនតូច និងមធ្យម ច្បាប់និងស្ថាប័ន ការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់។
កិច្ចប្រជុំលើកទី៥នេះត្រូវបានបញ្ចប់ដោយជោគជ័យ និងបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៦ នៅខែមេសា ឆ្នាំ២០២៤ នៅប្រទេសសឹង្ហបុរី។
---
His Excellency TITH Rithipol, Under Secretary of State of Commerce led Cambodia’s delegation to attend the 5th Round of the ACFTA 3.0 Upgrade Negotiation in Hangzhou City, Zhejiang Province, China
...
(Hangzhou, China): From 29 January to 2 February 2024, in Hangzhou City, Zhejiang Province, China, His Excellency TITH Rithipol, Under Secretary of State of Commerce and ACFTA JC Lead for Cambodia, led Cambodia’s delegation to attend the 5th Round of the ACFTA 3.0 Upgrade Negotiation, which was organized by China in order to note the progress and discuss the follow-up works under the ACFTA 3.0 Upgrade Negotiation to ensure achieving a substantial conclusion by the end of 2024.
On that sideline, some relevant working groups’ meetings were also organized such as the Working Groups on Trade in Goods, Digital Economy, Green Economy, MSMEs, STRACAP, Competition and Consumer Protection, Investment, Customs Procedures and Trade Facilitation, and Legal and Institutional Issues.
The 5th Round was successfully concluded, and the ACFTA JC agreed to organize its 6th Round in April 2024 in Singapore.