លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាគមអ្នកច្បាប់ និងតំណាងរបស់វិស័យឯកជន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម លើកទី១ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាគមអ្នកច្បាប់ និងតំណាងរបស់វិស័យឯកជន។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ដ្រី បានបង្ហាញអំពីគោលបំណង និងបេសកកម្មក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសហការគ្នាដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ។ គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម នឹងក្លាយជាដៃគូរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រលើការធ្វើធុរកិច្ចនៅកម្ពុជា ក្នុងគោលដៅជំរុញការផលិតដើម្បីនាំចេញ ការប្រើប្រាស់ផលិតផលក្នុងស្រុក ការទទួលខុសត្រូវផ្នែកសង្គមរបស់វិស័យឯកជន ការលើកទឹកចិត្តធុរកិច្ចបៃតង ការគាំទ្រដល់ធុរកិច្ចដែលមានអនុលោមភាព និងស្វែងរកដៃគូជាធុរជនបរទេស។

(Phnom Penh): On the morning of Monday, 5 February 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the first meeting of the Business Advisory Council of the Ministry of Commerce, along with participation from excellencies and officials of the Ministry of Commerce, jurists, and representatives of private sector.

In the meantime, Her Excellency Minister indicated that the purpose and mission of establishing the Business Advisory Council of the Ministry of Commerce is to facilitate trade and to cooperate to seek solutions to the challenges that the private sectors are facing.

The mission of the Business Advisory Council of the Ministry of Commerce is to partner with the Ministry of Commerce to support business conduct in Cambodia, which aims to promote production for export, domestic consumption, social responsibility in the private sector, incentivize green business, support compliant businesses, and find foreign business partners.  

https://s2.moc.gov.kh/mocspace/mocspace_1707203198785.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203198955.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199006.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199251.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199658.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199163.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199109.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199374.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199074.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199002.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199222.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199268.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199198.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199061.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199528.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199537.jpg
https://s2.moc.gov.kh/mocspace/mocspace_1707203199206.jpg