(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេស ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីកម្មវិធីហិរញ្ញវត្ថុខ្សែច្រវាក់ពាណិជ្ជកម្ម និងផ្គត់ផ្គង់ (Trade and Supply Chain Finance Program)។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការជជែកអំពីការរៀបចំក្របខណ្ឌច្បាប់ ដើម្បីរៀបចំការកត់ត្រាអេឡិចត្រូនិក ដែលអាចផ្ទេរបាន (Electronic Transferable Records) ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។
---
His Excellency LONG Kemvichet, General Director of International Trade, chaired a technical discussion with the Asian Development Bank (ADB) on Trade and Supply Chain Finance Program (TSCFP)
…
(Phnom Penh): On the afternoon of Wednesday, 7 February 2024, at the Ministry of Commerce, His Excellency LONG Kemvichet, General Director of International Trade, chaired a technical discussion with the Asian Development Bank (ADB) on Trade and Supply Chain Finance Program (TSCFP).
The development of a legal framework for Electronic Transferable Records was also included in this discussion with the facilitation of the Asian Development Bank.