ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាផ្លូវការ ទៅប្រទេសថៃ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងអង្គការពាណិជ្ជកម្មពិភពលោក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (បាងកក)៖ នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២១រូប ដោយមានការចូលរួមពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរី ដើម្បីធ្វើទស្សនកិច្ចសិក្សាផ្លូវការ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងពាណិជ្ជកម្មថៃ ទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងអង្គការពាណិជ្ជកម្មពិភពលោក ក្រោមការឧបត្ថម្ភគាំទ្រពីគម្រោង GIZ ARISE Plus Cambodia។

His Excellency TITH Rithypol, Undersecretary of State of Commerce, led a Cambodian delegation on an official study visit to Thailand to discuss and exchange experiences on free trade negotiations and the WTO

(Bangkok): On Monday, 5 February 2024, at the Ministry of Commerce of the Kingdom of Thailand, His Excellency TITH Rithipol, Under Secretary of State of Commerce, and the high representative of Her Excellency CHAM Nimul, Minister of Commerce, led the 21 Cambodian delegation from relevant ministries and agencies, which are currently working closely in free trade negotiations, on an official study visit to Thailand to discuss and exchange experiences with the Ministry of Commerce of the Kingdom of Thailand on free trade negotiations and the WTO, with the support of GIZ ARISE Plus Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1707549503161.jpg
https://s2.moc.gov.kh/mocspace/mocspace_1707549503130.jpg
https://s2.moc.gov.kh/mocspace/mocspace_1707549503503.jpg
https://s2.moc.gov.kh/mocspace/mocspace_1707549503417.jpg
https://s2.moc.gov.kh/mocspace/mocspace_1707549503500.jpg
https://s2.moc.gov.kh/mocspace/mocspace_1707549503447.jpg