(ភ្នំពេញ)៖ នារសៀលថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការងារដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ (13th JCC CLV DTA) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
(Phnom Penh): On the afternoon of Monday, 12 February 2024, at the Ministry of Commerce of Cambodia, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Buakeo PHUMVONGSAY, Ambassador Extraordinary and Plenipotentiary of the Lao PDR to the Kingdom of Cambodia, and colleagues to discuss the preparation for participation in the upcoming 13th JCC CLV DTA and Related Meeting to be held from 26 February to 1 March 2024, in Attapeu Province, Lao PDR.