(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
(១)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារបុគ្គលិក និងកិច្ចការទូទៅ
(២)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាំចេញនាំចូល និងការងារតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស
(៣)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ និងការងារនាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក
(៤)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា
(5)-បញ្ហាផ្សេងៗ
Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 15 February 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, and other officials.
The weekly meeting was held under the following agendas:
(1). Summary report on the progress of human resources management and general affairs
(2). Summary report on the progress of the work of export-import and representatives of the Ministry of Commerce in the Special Economic Zone Administration and the Capital-Provincial Chamber of Commerce
(3). Summary report on the progress of the work of the Department of Intellectual Property
(4). Summary report on the progress of the work of the Department of Accounting and Finance and the Department of Europe, Middle East, and Africa
(5). Other matters.