(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំអនុគណៈកម្មការជំនាញទាំងបួន ដែលស្ថិតក្រោមគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំការងារសម្រាប់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th JCC CLV DTA) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ ប្រទេសឡាវ។
(Phnom Penh): On the morning of Friday, 16 February 2024, His Excellency PICH Rithi, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, led the four Sub-Committees under the National Committee for Facilitation on Cooperation of Cambodia-Laos-Viet Nam Development Triangle Area to discuss on working preparations for participation in the Thirteenth of the Joint Coordinating Committee on Cambodia-Laos-Viet Nam Development Triangle Area which will be held on 26 February to 01 March 2024 in Attapeu Province, Lao PDR.