លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារតាំងបង្ហាញរថយន្តម៉ាក ប៊ី វ៉ាយ ឌី (BYD)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារតាំងបង្ហាញរថយន្តម៉ាក ប៊ី វ៉ាយ ឌី (BYD) ដែលនាំចូលដោយក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ថ្លែងអបអរសាទរចំពោះក្រុមហ៊ុន ដែលបាននាំចូលរថយន្តប្រភេទអគ្គិសនីម៉ាក ប៊ី វ៉ាយ ឌី (BYD) មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។​ លោកជំទាវរដ្ឋលេខាធិការ បន្តថា អគារតាំងបង្ហាញរថយន្តនេះ នឹងផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការដាក់បង្ហាញរថយន្ត​ជូនសាធារណៈជន ជាពិសេសនឹង​ផ្ដល់ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជនមកពិនិត្យមើលរថយន្តដោយផ្ទាល់ និងជិះសាកល្បងផងដែរ។

ជាមួយគ្នានេះ លោកជំទាវ​រដ្ឋលេខាធិការ បានអំពាវនាវដល់បណ្តាវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសបន្តចូលមកបណ្តាក់ទុនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទីតាំងអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ រួមជាមួយនឹងកត្តាសក្តានុពលជាច្រើនសម្បូរបែបផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1708501849295.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501848940.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501860927.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501873075.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501873204.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501882294.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501882268.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501881740.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501882180.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501890132.jpg
https://s2.moc.gov.kh/mocspace/mocspace_1708501890277.jpg