(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ALAN Bowman អគ្គនាយកកិច្ចការសកលរបស់ប្រទេសកាណាដាទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី និងសហការី ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគម្រោងជំនួយ និងការគាំទ្រផែ្នកបច្ចេកទេសមួយចំនួនរបស់រដ្ឋាភិបាលប្រទេសកាណាដាមកកាន់កម្ពុជានាពេលកន្លងមក ដែលបានជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនឱ្យកាន់តែទូលំទូលាយ ដើម្បីជាផលប្រយោជន៍រួមគ្នាទំាងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងសកលផងដែរ។
---
His Excellency RATH Saravuth, Secretary of State of Commerce, received a courtesy call from His Excellency ALAN Bowman, Global Affairs Canada’s Director General for Southeast Asia and Oceania
...
(Phnom Penh): On the afternoon of Tuesday, 20 February 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of Commerce, and a high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency ALAN Bowman, Global Affairs Canada’s Director General for Southeast Asia and Oceania, to discuss trade relations and cooperation between the two countries.
In that occasion, His Excellency Secretary of State also expressed his appreciation for the assistance and technical support of the Government of Canada to Cambodia in the past, which has promoted cooperation in a number of priority areas for mutual benefit in bilateral, regional and global interests.