(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ច ដែលស្ថិតក្រោមគណៈកម្មាធិការជាតិសម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំការងារសម្រាប់ចូលរួមកិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ច លើកទី១២ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ ប្រទេសឡាវ។
(Phnom Penh): On the afternoon of Wednesday, 21 February 2024, His Excellency PENN Sovicheat, Secretary of State as High Representative of Her Excellency CHAM Nimul, Minister of Commerce, led the meeting of Economic Sub-Committee under the National Committee for Facilitation on Cooperation of Cambodia-Laos-Viet Nam Development Triangle Area to discuss on preparations for participation in the Twelve meeting of Economic Sub-Committee for the Thirteenth of the Joint Coordinating Committee meeting on Cambodia-Laos-Viet Nam Development Triangle Area and Related meetings which will be held on 26 February to 01 March 2024 in Attapeu Province, Lao PDR.