លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ តំណាង JICA អញ្ញើញមកពីប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថល និងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ ក្រោមគម្រោង Go4eCAM

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ហៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ តំណាង JICA អញ្ញើញមកពីប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថល និងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ ក្រោមគម្រោង Go4eCAM។

ជាមួយគ្នានេះ តំណាង JICA ក៏នឹងសិក្សាពីសក្តានុពលក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រនានាពីរដ្ឋាភិបាល និងវិស័យឯកជនជប៉ុន។

(Phnom Penh): On the morning of Thurday, 22 February 2024, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting with JICA from Japan to discuss possibility of providing support for the development of digital trade policy and CambodiaTrade e-marketplace platform under the Go4eCAM project.

At the same time, JICA will study the potential of the digital economy and e-commerce in Cambodia and seek cooperation and supports from the Japanese government and private sector.  

https://s2.moc.gov.kh/mocspace/mocspace_1708673458086.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673458146.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673463585.jpg