ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រជុំអន្តរក្រសួងស្តីពីការពិនិត្យលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងការតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រជុំអន្តរក្រសួងស្តីពីការពិនិត្យលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងការតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងវិទ្យាស្ថានស្តង់ដារកម្ពុជា និង តំណាងអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា។ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យមាននូវសិក្ខាសាលាពិគ្រោះយោបល់បន្ថែមជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។

(Phnom Penh): In the afternoon of Wednesday, 21 February 2024, at the Ministry of Commerce, His Excellency OUK Prachea, Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired an inter-ministerial meeting on the definition of new vehicles for the recordal of authorized exclusive distributor for importation and distribution of trademark.

The meeting was attended by His Excellency Dr. PHAN Phalla, Secretary of State of the Ministry of Economy and Finance, Her Excellency Tan Tepi Kanika, Undersecretary of State of the Ministry of Commerce, His Excellency Suon Vichea, Director of the Intellectual Property Department, Director of Legal Affairs Department , Director of Trade Policy Department and representatives of the Ministry of Public Works and Transport , Ministry of Industry, Science, Technology & Innovation, Institute of Standards of Cambodia, and General Department of Customs and Excise of Cambodia.

As the result, the meeting agreed to hold a consultation meeting with private sectors to collect more inputs.  

https://s2.moc.gov.kh/mocspace/mocspace_1708673961329.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961455.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961709.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961610.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961601.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961704.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961791.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961733.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673961631.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673967765.jpg