ឯ‍កឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជានៅក្រុងសៀមរាប ខេត្តសៀមរាប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯ‍កឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ផលិតករ ពាណិជ្ជករ កសិករ សិស្សនិស្សិត សរុបប្រមាណ ៣០០នាក់។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានទាក់ទាញអាជីវករ ផលិតករ អ្នក ផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន និងសហគមន៍ ផលិតបន្លែផ្លែឈើខ្មែរ មកពីបណ្តាខេត្តក្រុងចំនួន១៦ ដោយបាននាំយកផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើក្រៀម អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម យកមក ដាក់ តាំង បង្ហាញ និង ស្វែង រក ដៃគូ ពាណិជ្ជកម្ម សរុបមានក្រុមហ៊ុន/សហគ្រាស ចូលរួមចំនួន១១៣ និងមានស្តង់ពិព័រណ៍ សរុបចំនួន១២៥ស្តង់។

អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក៏មានរៀបចំកម្មវិធីមួយចំនួនផងដែរ ដូចជា៖ យុទ្ធនាការលើកកម្ពស់តម្បាញ និងជំរុញការប្រើប្រាស់ផលិតផលសូត្រកម្ពុជា ការបង្ហាញម៉ូតផលិតផលសូត្រខ្មែរ ការសម្តែងសិល្បៈតន្រ្តីស្គរដៃស្រុកស្រែ សិល្បៈល្ខោន សៀករហ័សកម្ម ព្រមទាំងមានការដង្ហែក្បួនតុក្កតាយក្សមកកាន់ទីតាំងរៀបចំពិព័រណ៍ផងដែរ៕

---

(Siem Reap): On the afternoon of Thursday, 22 February 2024, the opening ceremony of The 17th Cambodian products, Fruits and Vegetables Exhibitions and the Campaign to promote weaving and the use of Cambodian silk products has been grandly held in Siem Reap City, Siem Reap Province. H.E MAO Thora, Secretary of State of the Ministry of Commerce, High Representative, Lok Chumteav CHAM Nimul, Minister of Commerce and other leaders of the Ministry of Commerce, as well as the participation of Lok Chumteav KHENG Darasy, Member of Siem Reap Provincial Council, Representatives of relevant departments, producers, businessmen, farmers, students, a total of about 300 people.

The 4 days exhibition event held from February 22-25, 2024, attracting businessmen, producers, suppliers, processors, farm owners and fruits-vegetables community a total of 16 provinces-cities has brought Cambodian products, fresh fruits-vegetables, dried fruits, rice, cashew nuts, pepper, cassava, souvenirs and silk products, etc. to showcase and find business partners, a total of 113 companies/enterprises and a total of 125 booths.

Accompanying to the above exhibition events, there are also some events such as: campaign to promote weaving and promoting the use of Cambodian silk products, modeling of Khmer silk products, Khmer's drum music performances, circus performances, as well as giant puppets parade to the exhibition venue.

https://s2.moc.gov.kh/mocspace/mocspace_1708674197167.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674202629.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223258.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223094.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223766.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223724.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223844.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223466.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223931.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223604.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674223526.jpg
https://s2.moc.gov.kh/mocspace/mocspace_1708674230512.jpg