(ទីក្រុងអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៍អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “ដាក់ដំណើរការមូលនិធិអ្នកនាំចេញជាស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WEIDE)” របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សហគ្រិនភាពស្រ្តី និងតួនាទីរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាជំរុញកិច្ចសហការជាយុទ្ធសាស្រ្ត។
(Abu Dhabi): On the afternoon of Sunday, 25 February 2024, at Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, participated as an honored guest in the High-Level Event on the Launch of the WTO-ITC Women Exporters in the Digital Economy Fund (WEIDE). This High-Level event is aimed at promoting women entrepreneurship and the role of women in global trade and foster strategic collaborations.