(ញ៉ូវដេលី, ឥណ្ឌា)៖ នាថ្ងៃសុក្រ ទី២៣ ខែកម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទិត រិទ្ធីពល អនរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។
ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា (FICCI) ដែលបានសហការរៀបចំបង្កើតឱ្យមាននូវក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា ព្រមទាំងការជ្រើសតាំងសមាសភាពដែលជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ ចូលរួមជាសមាជិក និងបំពេញតួនាទីជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាធុរកិច្ចរួមនេះផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តថា “ការបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា នឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងប្រទេសទាំងពីរ ជាពិសេសគឺជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច បង្កើតនូវឱកាសក្នុងការបង្កើតបណ្តាញធុរកិច្ចសម្រាប់ធុរជន ម្ចាស់អាជីវកម្ម និងអ្នកជំនាញឧស្សាហកម្មផ្សេងៗទៀត ក៏ដូចជាដើម្បីពង្រីកសក្ដានុពលអាជីវកម្ម និងផលប្រយោជន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ”។
His Excellency TITH Rithipol, Under Secretary of State of Commerce, led Cambodian delegation to join the official launch of the Cambodia-India Joint Business Council
...
(New Delhi, India): On Friday, 23 February 2024, His Excellency TITH Rithipol, Under Secretary of State of Commerce, highest representative of Her Excellency CHAM Nimul, Minister of Commerce, led Cambodian delegation, accompanied by representatives from the Cambodian Okhna Assocation, to join the official launch of the Cambodia-India Joint Business Council in New Delhi, India.
Speaking at the event, His Excellency Under Secretary of State expressed his sincere appreciation and congratulations to the Cambodian Oknha Association and the Federation of Indian Chambers of Commerce and Industry for establishing this Cambodia-India Joint Business Council, nominating members who are the Chairman/CEO of the companies to join the Joint Business Council (JBC), and accepting the role as the secretariats.
In addition, the Under Secretary of State mentioned that “the establishment of the Cambodia-India Joint Business Council will help promote trade, investment, and other business activities between the two countries, especially to further strengthen the business-to-business cooperation between Cambodia and India, to hold networking opportunities for fellow business owners and other professionals in various industries, as well as to expand business potentials and commercial interests between the two countries.”