លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមប្រធានបទស្តីពីជំនួយគាំទ្រដល់វិស័យពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលអនាគត ក្នុងអំឡុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តីរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមប្រធានបទស្តីពីជំនួយគាំទ្រដល់វិស័យពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលអនាគត ក្នុងអំឡុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញពីបទពិសោធន៍របស់កម្ពុជាស្តីពីឧត្តមានុវត្តន៍ ផលប៉ះពាល់ និងមេរៀនក្នុងការអនុវត្តកម្មវិធី និងគម្រោងគាំទ្រវិស័យពាណិជ្ជកម្ម ព្រមទាំងបានផ្តល់មតិយោបល់ទៅលើកម្មវិធីជំនួយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការធ្វើសមាហរណកម្មទៅក្នុងពាណិជ្ជកម្មពិភពលោក។

(Abu Dhabi): On the afternoon of Sunday, 25 February 2024, at the Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, delivered an intervention in the High-level Side Event at Ministerial level on the Future of LDCs Trade Support the margin of the 13th Ministerial Conference (MC13) of the WTO to present and share experiences about best practices, impacts and lessons learnt from the existing trade support projects and programmes in Cambodia as well as share Cambodia’s view about the future programme dedicated for a better integration of LDCs into the global trade.

https://s2.moc.gov.kh/mocspace/mocspace_1708964709091.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964708621.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964709028.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964709174.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964713814.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964709191.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964724085.jpg
https://s2.moc.gov.kh/mocspace/mocspace_1708964724850.jpg