លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Bernardo Ivo Cruz រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគបរទេសនៃប្រទេសព័រទុយហ្គាល់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងតួនាទីរបស់ប្រទេសទាំងពីរក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Bernardo Ivo Cruz រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគបរទេសនៃប្រទេសព័រទុយហ្គាល់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងតួនាទីរបស់ប្រទេសទាំងពីរក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។

(Abu Dhabi): On the afternoon of Sunday, 25 February 2024, at the Abu Dhabi National Exhibition Centre, during the 13th Ministerial Conference (MC13) of the WTO, Her Excellency CHAM Nimul, Minister of Commerce met with His Excellency Bernardo Ivo Cruz, Secretary of State for International Trade and Foreign Investment of Portugal to discuss the bilateral relation and the roles of the two countries in the multi-lateral trading system.

https://s2.moc.gov.kh/mocspace/mocspace_1708964863099.jpg