(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៌ជាតិអាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Djatmiko Bris Witjaksono អគ្គនាយកចរចាពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីកិច្ចការងារទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងកម្រិតតំបន់ ព្រមទាំងការដើរតួនាទីដ៏សំខាន់របស់អាស៊ាន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
(Abu Dhabi): On the afternoon of Sunday, 25 February 2024, at the Abu Dhabi National Exhibition Centre, during the 13th Ministerial Conference (MC13) of the WTO, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Djatmiko Bris Witjaksono, Director-General for International Trade Negotiation of Indonesia, to discuss bilateral trade relations and the important roles of ASEAN in the WTO.