លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធីថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (រាជធានីអាប៊ុយដាប៊ី)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធីថ្នាក់រដ្ឋមន្រ្តី ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងឱកាសនោះលោកជំទាវរដ្ឋមន្រ្តី បានចូលរួមផ្តល់បទអន្តរាគមន៍គាំទ្រលើការដាក់បញ្ចូលអត្ថបទកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងកិច្ចព្រមព្រៀង WTO ដោយបានគូសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ និងការធានានូវផលប្រយោជន៍របស់សមាជិកទាំងអស់ រួមទាំងកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ។

(Abu Dhabi): On the evening of Sunday, 25 February 2024, at the Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, attended the Ministerial Event on Investment Facilitation for Development (IFD) on the sideline of the 13th Ministerial Conference (MC13) of the WTO. In the event, Her Excellency Minister also shared an intervention supporting the inclusion of the Agreement on IFD into the WTO Agreement and highlighted the importance of this agreement and the benefits to the members, including Cambodia, through enhancing the investment climate.

https://s2.moc.gov.kh/mocspace/mocspace_1708965558976.jpg
https://s2.moc.gov.kh/mocspace/mocspace_1708965559320.jpg
https://s2.moc.gov.kh/mocspace/mocspace_1708965559411.jpg
https://s2.moc.gov.kh/mocspace/mocspace_1708965558963.jpg
https://s2.moc.gov.kh/mocspace/mocspace_1708965559364.jpg