(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Mohamed Warsama Dirieh រដ្ឋមន្ដ្រីពាណិជ្ជកម្មនិងទេសចរណ៍នៃប្រទេស Djibouti និងជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីពិភាក្សាអំពីតួនាទីរបស់កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរបៀបវារៈសន្និសីទ MC13 នៃអង្គការ WTO។
(Abu Dhabi): On the afternoon of Sunday, 25 February 2024, at the Abu Dhabi National Exhibition Centre, during the 13th Ministerial Conference (MC13) of the WTO, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Mohamed Warsama Dirieh, Djibouti's Minister of Commerce and Tourism, to discuss the roles of Cambodia and priorities in the Agenda of MC13 of the WTO.