(រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Tengku Zafrul Aziz រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងតួនាទីរបស់ប្រទេសទាំងពីរ ព្រមទាំងអាស៊ាន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
(Abu Dhabi): On the morning of Monday, 26, 2024, at the Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Tengku Zafrul Aziz, Minister of Investment, Trade, and Industry of Malaysia to discuss strengthening the bilateral trade relations and the roles of the two countries as well as ASEAN in the WTO.