(រាជធានីអាប៊ុយដាប៊ី)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិពិព័រណ៌អាប៊ុយដាប៊ី (ADNEC) ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំរាយការណ៍ថ្នាក់រដ្ឋមន្ត្រីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដើម្បីស្តាប់នូវសេចក្តីរាយការណ៍សង្ខេប អំពីអាទិភាពរបស់សមាជិក LDCs នៅក្នុងរបៀបវារៈនៃ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ (MC13) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
(Abu Dhabi): On the afternon of Monday, 26 February 2024, at the Abu Dhabi National Exhibition Centre, Her Excellency CHAM Nimul, Minister of Commerce, attended the LDC Ministers’ Briefing on the LDCs priorities in the Agenda of the MC13 of the WTO.