ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយនឹង ឯកឧត្តមឧត្តមសេនីយ៍ JIM JONES នាយកប្រតិបត្តិក្រុមហ៊ុន JONES GROUP INTERNATIONAL និងក្រុមការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយនឹង ឯកឧត្តមឧត្តមសេនីយ៍ JIM JONES នាយកប្រតិបត្តិក្រុមហ៊ុន JONES GROUP INTERNATIONAL និងក្រុមការងារ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន, សភាពាណិជ្ជកម្មអាមេរិក, សមាគមឧកញ្ញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងដើម្បីពិភាក្សាការងារសំដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមមតិ ដោយផ្តោតទៅលើសក្តានុពលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងបានស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគិនរបស់អាមេរិក បន្តមកបណ្ដាក់ទុន និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីជំរុញសកម្មភាពធុរកិច្ចនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

(Phnom Penh): On the morning of Monday, 26 February 2024, at the office of the Council for the Development of Cambodia, His Excellency BUN Chanthy, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, accompanied His Excellency SUN Chanthol, Deputy Prime Minister, and the first vice-chairman of the Council for the Development of Cambodia, in a meeting with His Excellency JIM JONES and his colleagues.

This meeting was also attended by relevant ministries, institutions, the American Chamber of Commerce, Cambodian Okhna Association, and stakeholders to discuss promoting trade and investment between Cambodia and the United States.During the meeting, His Excellency Secretary of State raised the potential for increased trade and cooperation between the two countries. He also urged US companies and investors to expand their investments in Cambodia to boost business activities and economic growth, further enhancing trade relations between the two nations.  

https://s2.moc.gov.kh/mocspace/mocspace_1709017676120.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017691946.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017691834.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017692278.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017692390.jpg
https://s2.moc.gov.kh/mocspace/mocspace_1709017692152.jpg