(រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹក ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាប៊ុយដាប៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Ahmed bin Ali Al Sayegh រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ (3rd Cambodia-UAE Business and Investment Forum) ដែលមានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនរដ្ឋនិងឯកជននៃប្រទេសទាំងពីរជាច្រើនរូប។ ក្នុងនោះ សម្រាប់ភាគីកម្ពុជា មានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍ កសិ-ឧស្សាហកម្ម អចលនទ្រព្យ ធនាគារ និងកម្មន្តសាល។
គួរបញ្ជាក់ថា វេទិកាធុរកិច្ចនិងវិនិយោគនេះ រៀបចំឡើងដើម្បីប្រកាសអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
---
Cambodia and the United Arab Emirates are holding the 3rd Cambodia-UAE Business and Investment Forum in Abu Dhabi
…
(Abu Dhabi): On the morning of Tuesday, 27 February 2024, at the Abu Dhabi Chamber of Commerce and Industry’s Auditorium, Her Excellency CHAM Nimul, Minister of Commerce of Cambodia, and His Excellency Ahmed bin Ali Al Sayegh, Minister of State of Foreign Affairs of the United Arab Emirates, presided over the opening ceremony of the 3rd Cambodia-UAE Business and Investment Forum. The forum was attended by chambers of commerce and public and private companies from both countries. On the Cambodian side, there were representatives from the Cambodia Chamber of Commerce, the Cambodian Oknha Association, the Federation of Associations for Small and Medium Enterprises of Cambodia (FASMEC), the Business Council of the Ministry of Commerce, the Tourism Association, agro-industry, real estate, banking, and manufacturing.
It should be noted that the 3rd Cambodia-UAE Business and Investment Forum is organised to announce the entry into force of the Cambodia-UAE Comprehensive Economic Partnership Agreement (CEPA) and to promote business and investment opportunities, as well as to further strengthen trade relations between the two countries.