ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។  

កិច្ចប្រជុំប្រចាំខែនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ សំខាន់ៗចំនួន៣ រួមមាន៖

១-របាយការណ៍ស្ដីពីការពិនិត្យ វាយតម្លៃ និងផ្ដល់មតិណែនាំការអនុវត្តការងារកិច្ចការហាឡាល

២-របាយការណ៍ស្ដីពីការពិនិត្យ វាយតម្លៃ និងផ្ដល់មតិណែនាំការអនុវត្តការងារគោលនយោបាយពាណិជ្ជកម្ម

៣-បញ្ហាផ្សេងៗ

---

(Phnom Penh): On the morning of Thursday, 29 February 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State and of the Acting Minister of the Ministry of Commerce, high presentative of Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of February 2024, with the attendance of the Ministry's leaders, director generals, director of departments, director of provincial departments, and other officials.

This monthly meeting was held under three main agendas as follows:

1- Report on review, evaluation and advice on the implementation of halal work

2- Report on review, evaluation and advice on the implementation of trade policy

3-Other matters.

https://s2.moc.gov.kh/mocspace/mocspace_1709190656300.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190664105.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190675650.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676121.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676760.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676659.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676930.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676786.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676737.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676567.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676700.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676745.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676696.jpg
https://s2.moc.gov.kh/mocspace/mocspace_1709190676764.jpg