(ខេត្តអត្តពើ ប្រទេសឡាវ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តអត្តពើ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th JCC CLV DTA)។
ព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ ប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយមានអាជីវករនៃប្រទេសទាំងបីចូលរួមដាក់តាំងបង្ហាញផលិតផល សរុបមានចំនួន ១១៨ស្តង់។ ផលិតផលរបស់កម្ពុជាដែលតាំងបង្ហាញមានដូចជា៖ នំស្រួយ នំដំឡូង នំប៉័ងក្រៀម ស្ករគ្រាប់ អាហារសម្រន់ បន្លែផ្លែឈើក្រៀម ប្រេងរឹតសម្រួលសរសៃ និងប្រេងកូឡា។
---
Her Excellency CHAM Nimul, Minister of Commerce Chairwoman of the CLV DTA JCC of the Kingdom of Cambodia, visited Trade, Investment, and Tourism Fairs in Attapeu, Lao PDR.
…
(Attapeu Lao PDR): On the evening of Thursday, 29 February 2024, Her Excellency CHAM Nimul, Minister of Commerce, visited Trade, Investment, and Tourism Fairs, which are side events of the 13th Joint Coordination Committee on Cambodia-Laos-Viet Nam Development Triangle Area (13th JCC CLV DTA).
The events are held over four days, from February 26 to March 1, with the participation of various enterprises from the three countries totaling 118 booths. The products from Cambodia are crackers, chips, dried bread, candy, snacks, dried vegetables and fruits, massage oil, and balm.