(ខេត្តអត្តពើ ប្រទេសឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រី CLV សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន ដោយបានបើកកិច្ចពិភាក្សាលើចំនុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. ការពិនិត្យលើរបាយការណ៍របស់គណៈកម្មការជំនាញទាំងបួន ដែលមានដូចជា (ក) កិច្ចប្រជុំអនុគណៈកម្មការសេដ្ឋកិច្ច លើកទី១២ (ខ) កិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ និងការបរទេស លើកទី១២ (គ) កិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន លើកទី១០ និង (ឃ) កិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត លើកទី១១
២. ការពិនិត្យលើរបាយការណ៍សន្និសីទស្តីពីការជំរុញពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ លើកទី១៣ និងវេទិកាយុវជន CLV លើកទី៩ និង
៣. ការងារត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th CLV DTA JCC).
___
His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce, and as the CLV SOM lead for Cambodia, led Cambodian delegates to participate in the CLV Senior Official Meeting in Lao PDR
...
(Attapeu, Lao PDR): On the morning of Thursday, 29 February 2024, His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce, as the CLV SOM lead for Cambodia, led Cambodian delegates to participate in the Senior Official Meeting for the Cambodia-Laos-Viet Nam Development Triangle Area.
The meeting was held smoothly, with the following key points:
1. Reviewing the report of the 4 sub-committees, such as (a) the 12th Economic Sub-Committee Meeting, (b) the 12th Security and Foreign Affairs Sub-Committee, and (c) the 10th Social and Environmental Sub-Committee (d) the 11th Provincial Coordination Sub-Committee
2. Reviewing the report of the 13th Conference on Trade and Tourism Fairs Promotion and the report of the 9th CLV Youth Forum and
3. Preparation for the 13th Joint Coordination Committee on Cambodia-Laos-Viet Nam Development (13th CLV DTA JCC).