ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា និងតំណាងអង្គភាពពាក់ព័ន្ធនៃគណៈកម្មការអន្តរក្រសួង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា និងតំណាងអង្គភាពពាក់ព័ន្ធនៃគណៈកម្មការអន្តរក្រសួង។  

ពិធីបុណ្យទន្លេលើកទី៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងនាមជាសមាជិកនៃគណៈកម្មការអន្ដរក្រសួង ក្រសួងពាណិជ្ជកម្មនឹងចូលរួមសហការរៀបចំពិធីបុណ្យទន្លេលើកទី៨ នេះ តាមរយៈការរៀបចំស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងនាំយកផលិតផលសក្កានុពលកម្ពុជា និងសមិទ្ធិផលនានារបស់ក្រសួង រៀបចំដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា។

---

(Siem Reap): On the morning of Wednesday, 06 March 2024, at Siem Reap provincial hall, His Excellency NAM Lynal, undersecretary of state of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, have participated in the meeting to review and discuss the work to prepare for the 8th River Festival 2024 under the presidency of His Excellency SOK Soken, Minister of Tourism, and with the participation of His Excellency PRAK Sophoan, Governor of Siem Reap Provincial, members and representatives of relevant units of the Inter-Ministerial Committee.

The 8th River Festival will be held on March 16-17, 2024 in Siem Reap province. As a member of the Inter-Ministerial Committee, The Ministry of Commerce will co-organize the 8th River Festival, by setting up a joint booth of the Ministry of Commerce and bring Cambodian potential products and achievements of the Ministry to display for visitors.

https://s2.moc.gov.kh/mocspace/mocspace_1709793090177.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793102022.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793101986.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793101685.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793102206.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793102018.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793108584.jpg