ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីគោរពរាយការណ៍អំពីស្ថានភាពទូទៅ នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីគោរពរាយការណ៍អំពីស្ថានភាពទូទៅ នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។  

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលក្រសួងពាណិជ្ជកម្មសម្រេចបាន រួមមានការដាក់ឱ្យដំណើរការនូវការផ្ដល់សេវាសារណៈ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ព្រមទាំងការទូទាត់ថ្លៃសេវាតាមប្រព័ន្ធអនឡាញ។ បន្ថែមលើនេះ ក្រសួងបានធ្វើប្រតិភូកម្មការផ្ដល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (Form D) សម្រាប់ទំនិញកសិផលដល់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន ក្នុងគោលដៅដើម្បីបង្ខិតសេវាសាធារណៈឱ្យដល់អ្នកនាំចេញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

---

(Banteay Meanchey): On the morning of Wednesday, 06 March 2024, at Banteay Meanchey Provincial Hall, His Excellency BUN Chanthy, Secretary of State of the Ministry of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, attended a meeting between the Committee on Interior, National Defense, Civil Service and Borders Affairs (Committee 4th) and the Committee on Foreign Affairs, International Cooperation and Information (Committee 5th) of the National Assembly with representatives of relevant ministries and institutions and representatives of provinces along the Cambodian-Thai border to report on the general situation of trade between Cambodia-Thailand.

Speaking at the meeting, the Secretary of State briefed the meeting on the progress made by the Ministry of Commerce, including the launch of public services such as business registration, intellectual property registration and certification of origin and Online payment of fees. In addition, the Ministry has delegated the issuance of Certificates of Origin of Form D for agricultural goods to the Provincial Trade Department to closer public services to exporters and improve the living standards of the people of Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1709793245173.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793245393.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793245210.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793245268.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793245418.jpg
https://s2.moc.gov.kh/mocspace/mocspace_1709793265636.jpg