(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សណ្ឋាគារ សាន់ និងមូន រីវើសាយ រាជធានីភ្នំពេញ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «កិច្ចចូលរួម និងបង្កើនភាពអង់អាច៖ អន្តរកម្មនៃការគោរពសរសើរស្ត្រីក្នុងវិស័យពាណិជ្ជកម្ម» ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាច្រើនរូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម និងការគាំទ្ររបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈជំនួយរបស់សហភាពអឺរ៉ុប (EU) ក្នុងគោលបំណងអបអរសាទរចំពោះជ័យជំនះរបស់ស្ត្រី បន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្រ្តីភេទនៅក្នុងសង្គម និងការទទួលស្គាល់ជាសកលនូវតួនាទីដ៏សំខាន់របស់ស្រ្តី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល។ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងកិច្ចសហការរវាងបុរស និងស្ត្រី ដើម្បីពង្រឹងការបញ្ជ្រាបសមភាពយេនឌ័រក្នុងសង្គមកម្ពុជា។ ជាពិសេស លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថាពុំមានជោគជ័យណាមួយ ដែលកើតឡើងដោយពុំមានការចូលរួមរបស់ស្ត្រីនោះឡើយ។បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលា ដោយលើកទឹកចិត្តឱ្យបន្តថែរក្សាការពារនូវស្នាដៃដែលមានស្រាប់ ស្របតាមទិសស្លោក «រក្សាចាស់ បង្កើនថ្មី» ដោយត្រូវពង្រឹងទាំងចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពជំនាញ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលានានា ដើម្បីពង្រឹងសមត្ថភាពឱ្យដើរទាន់សម័យកាលឌីជីថលភាវូបនីយកម្ម និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលយើងមានស្រាប់ ព្រមទាំងលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ចូលរួមធ្វើអាជីវកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលជាថ្នាលពាណិជ្ជកម្មមួយ គាំទ្រដោយគម្រោង Go4eCam របស់ក្រសួងពាណិជ្ជកម្ម។
(Phnom Penh): On the morning of Thursday, 07 March 2024, at Sun & Moon Riverside Hotel, Phnom Penh, Her Excellency TEKRETH Kamrang, Secretary of State of Commerce, presided over the opening ceremony of the workshop on “Engagement and Empowerment: Interaction of Woman's Appreciation in Trade Sector” to congratulate the 113th anniversary of International Women Day, 8th March 2024, with many participants.
This workshop was convened under the cooperation of Gender Working Group of the Ministry of Commerce and German Cooperation Support (GIZ) through EU's aids to celebrate the victory of women's effort to fight against all forms of gender discrimination in the society and the global recognition of the important role of women in economic and social development; particularly, in the digital era.
On that occasion, Her Excellency Secretary of State expressed her appreciation and high values for the participation and cooperation between men and women to strengthen gender mainstreaming in Cambodian society. In particular, Her Excellency Secretary of State also said that no success can be achieved without the participation of women.
In addition, Her Excellency also recommends to preserve the existing works in accordance to the slogan "preserve the old, enrich the new“, to strengthen knowledge, skills and competencies by joining any trainings and workshops to enhance the capability, stay up-to-date with digitalization, and be able to take part in business activities, as well as to fully captivate the advantage of our existing bilateral and multilateral free trade agreements and also encourage all entrepreneurs to utilize the e-commerce platform supported by Go4eCam project under the Ministry of Commerce.