ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ “ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ “ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤” ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា លោកស្រី PAOLA Guida ស្នងការពាណិជ្ជកម្មអ៊ីតាលីប្រចាំទីក្រុងបាងកក តំណាងក្រសួង-ស្ថាប័ន្នពាក់ព័ន្ធ អ្នកតាំងពិព័រណ៍ និងភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណជាង ១០០នាក់។  

ព្រឹត្តិការណ៍ពិព័រណ៍នេះ ប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧-៩ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី ដែលក្នុងនោះមានក្រុមហ៊ុន និងសហគ្រាសអីតាលីចូលរួមសរុបចំនួន ៣៩ក្រុមហ៊ុន និងស្តង់ជិត ១០០ស្តង់ពិព័រណ៍ ដោយបានដាក់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើន រួមមាន៖ សំភារៈសំណង់ សំភារៈតុបតែងគេហដ្ឋាន ម្ហូបអាហារ ផលិតផលថែរក្សាសម្រស់ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីផ្សេងៗទៀតដែលនាំចូលមកពីប្រទេសអ៊ីតាលី ។

---

(Phnom Penh): On the morning of Thursday, 7 March 2024, at the Koh Pich Convention and Exhibition Center, Phnom Penh, His Excellency LIM Lork Piseth, Secretary of State of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the inauguration ceremony of the event “Italian Expo Cambodia 2024” with the participation of Neak Oknha LIM Heng, Acting President of Cambodia Chamber of Commerce, Madam. PAOLA Guida, Italian Trade Commissioner in Bangkok, exhibitors, and local and international guests a total of more than 100 people.

The above exhibition event will be held for 3 days from March 7–9, 2024 and aims to expand international trade and strengthen the relationship between Cambodia and Italy. During the event, there are 39 companies and enterprises and almost 100 booths showcasing a wide range of products such as building and construction materials, home decor, food and beverage, beauty products, machineries and other new technologies imported from Italy.

https://s2.moc.gov.kh/mocspace/mocspace_1709973114301.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114737.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114647.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114743.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114823.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114827.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973115051.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114899.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973114775.jpg