លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក. ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក អ.ដ.ក. ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអ.ដ.ក និងសហការីជាង ១០០រូប នៅសាល "មរតកតេជោ" ជាន់ទី២ នៃអគ្គបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ពិធីនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់នូវកិច្ចស្វាគមន៍ដល់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ អ.ដ.ក. ដែលបានជាប់ជាស្ថាពរ ដោយផ្សព្វផ្សាយពីទិសដៅ គោលការណ៍ និងកាតព្វកិច្ចសំខាន់ៗ ដែលត្រូវប្រកាន់ខ្ជាប់ និងអនុវត្តជាចាំបាច់ក្នុងនាមជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.៕  

https://s2.moc.gov.kh/mocspace/mocspace_1709973325087.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325758.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325420.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325860.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325820.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325799.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325833.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325824.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325895.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973326111.jpg
https://s2.moc.gov.kh/mocspace/mocspace_1709973325923.jpg