ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ) ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥:២០នាទីព្រឹក ក្នុងជន្មាយុ៨៨ឆ្នាំ ដោយរោគាពាធ។   

មរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន គឺជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ចំពោះក្រុមគ្រួសារទាំងមូល និងក៏ជាការបាត់បង់ឥស្សរជនខ្មែរដ៏ឆ្នើមមួយរូបដែលបានលះបង់ទាំងកម្លាំងកាយ ប្រាជ្ញា និងស្មារតី ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមចំណែកលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផលមិនអាចខ្វះបាន។

ស្ថិតក្នុងបរិយាកាសដ៏សែនសោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំនេះ គណៈប្រតិភូទាំងអស់គ្នានៃក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ចាន់វ៉ែន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1710230388542.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388556.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388619.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388720.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388681.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388634.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230388586.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230403887.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230403872.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230404053.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230417295.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230417579.jpg
https://s2.moc.gov.kh/mocspace/mocspace_1710230417037.jpg