(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់ប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ” ដែលមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម អាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា។
គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្តល់ឱកាសឱ្យអាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ និងនីតិវិធីនាំចេញ ដើម្បីធានាបាននូវការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព ជាពិសេសស្វែងយល់ពីតម្រូវការទីផ្សារ បរិយាកាសធុរកិច្ច ផ្នត់គំនិត និងរសនិយមរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ។
---
H.E. KAO Kosal, Delegate of the Royal Government of Cambodia in charge as Director General of Trade Promotion, presided over the seminar on "Imported Products Demand of Japan, Malaysia and the Republic of Korea"
…
(Phnom Penh): On the morning of Tuesday, 12 March 2024, HiExcellency KAO Kosal, Delegate of the Royal Government of Cambodia in charge as Director General of Trade Promotion, presided over a seminar on "Imported Products Demand of Japan, Malaysia and the Republic of Korea" with the participation of officials of the Ministry of Commerce, Cambodian traders and entrepreneurs.
The purpose of the above seminar is to provide opportunities for Cambodian traders and entrepreneurs to gain new knowledge and export procedures to ensure the efficient export of local products to international markets, especially to understand market demand, business environment, mindset and taste of consumers in Japan, Malaysia and the Republic of Korea.