(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងរកវិធានការណ៍ដោះស្រោយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញស្វាយចន្ទី។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាពីបញ្ហាជុំវិញការធ្លាក់ថ្លៃស្វាយចន្ទីកម្ពុជា និងពិភាក្សារកវិធានការណ៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។
---
(Phnom Penh) - On the morning of Wednesday, 13 March 2024, at the Ministry of Commerce, His Excellency VAR Rutsan Secretary of State of the Ministry of Commerce, and His Excellency YANG Sangkoma, secretary of State of the Ministry of Agriculture, Forestry and Fisheries and Chairman of Agricultural Product Price Chain Coordination Working Group, led the discussion meeting on the current cashew nuts price and find the timely response measurement, with the participation of Excellencies, leaders and offials representatives from line ministries, relevant provincial administration, the Cambodia Cashew Federation and the Cambodia Cashew Association, the processors, and exporters in Cambodia.
The objective of this meeting is to discuss the challenges of the decreasing current cashew nut price and timely response measurement.