លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ព័ត៌មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ព័ត៌មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា” ដោយមានអ្នកចូលរួមសរុប ៦០នាក់។ 

ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងអំពីគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងអំពីទិដ្ឋភាពទូទៅនៃកម្មសិទ្ធិបញ្ញា លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងកិច្ចការពារ និងការទទួលបានចំណេះដឹង ឬព័ត៌មានថ្មីៗដើម្បីលើកកម្ពស់ការងារ ក៏ដូចជាការពង្រឹង និងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាសម្រាប់ការសិក្សាស្រាវជ្រាវ ដល់សាស្រ្តស្ត្រាចារ្យ និងសិស្សានុសិស្ស តាមបណ្ដាសកលវិទ្យាល័យនានាតាមរយៈ ព័ត៌មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា (TISC) នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែល្អប្រសើរ និងស្របទៅនឹងរបត់អន្តរជាតិ។

ជាមួយគ្នានេះផងដែរ លោក Andrew Czajkowski តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងអំណរគុណដល់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលបានផ្ដល់កិច្ចសហការកន្លងមក ជាពិសេសការរៀបចំសិក្ខាសាលានេះឡើង ដោយ លោក មានគោលបំណងនឹងបន្តចុះរៀបចំតាមបណ្ដាសាកលវិទ្យាល័យ ដើម្បីជំរុញប្រព័ន្ធ ព័ត៍មានប្រកាសនីយបត្រតក្កកម្ម និងទិន្នន័យបច្ចេកវិទ្យា (TISC)បន្ថែមទៀត។

https://s2.moc.gov.kh/mocspace/mocspace_1710488328658.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488344635.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488344630.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488344820.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488344638.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488344824.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488345486.jpg