(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនាឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រតិភូអង្គការ Entrepreneurs Organization និងតំណាង UNCTAD eTrade4Women ក្នុងជំនួបពិភាក្សាអំពី “សហគ្រិនភាព និងឌីជីថលបនីយកម្ម” ដែលបានផ្តោតសំខាន់ទៅលើទិដ្ឋភាពរួមនៃការធ្វើពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានាដែលក្រសួងពាណិជ្ជកម្មបានសម្រេចនាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តដល់ប្រតិភូនៃអង្គការសហគ្រិនទាំងអស់ ចាប់យកឱកាសបង្កើតអាជីវកម្មដែលមានសក្តានុពល ជាពិសេសដើម្បីជំរុញប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
(Phnom Penh): On the afternoon of Thursday, 14 March 2024, His Excellency IENG Thomas Amrindra Viriyavudh, Under Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, received a delegation from the Entrepreneurs Organization and UNCTAD eTrade4Women. The meeting focused on entrepreneurship, digitalization, and the business environment in Cambodia, specifically e-commerce.
On that occasion, His Excellency Under Secretary of State highlighted the efforts and achievements of the Ministry of Commerce. His Excellency also encouraged the entrepreneurs to startup new businesses, promote Cambodian products, and invest in Cambodia’s technology infrastructure for socioeconomic development, in line with the Pentagonal Strategy Phase 1 of the Royal Government of Cambodia.