(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ និងមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) និងពិធីប្រកាសគម្រោងថ្មី "EU Global Access and Trade Expertise (GATE)" ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។
ក្នុងកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ (តាមរយៈ GIZ) ដែលបានរួមចំណែកដល់ការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងវឌ្ឍនភាព។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ចំពោះការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក ដែលនឹងជំរុញឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បេសកកម្មដ៏សំខាន់របស់កម្ពុជា គឺសម្រេចឱ្យបាននូវការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់ ឱ្យស្របតាមរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈទានមួយចំនួនទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការចូលរួមរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងពិភពលោក ដោយបានសង្កត់ធ្ងន់លើ ១) សមត្ថភាពក្នុងការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យពាណិជ្ជកម្ម ២) សមត្ថភាពក្នុងការអនុវត្ត និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងប្រកបដោយប្រសិទ្ធភាព និង ៣) ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC graduation) ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញឱ្យដៃគូសំខាន់ៗ និងភាពីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងដំណាក់កាលចាប់ផ្តើមនៃគម្រោង EU GATE ដើម្បីផ្តល់ជាធាតុចូលដែលជាតម្រូវការជាក់ស្តែងក្នុងការអនុវត្តគម្រោងនេះ។ លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចសហការនេះនឹងត្រួសត្រាយសម្រាប់លើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងនិរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ដោយធានានូវការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ដោះស្រាយនូវបញ្ហាប្រឈម និងឱកាស ក្រោយការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០៕
Her Excellency CHAM Nimul, Minister of Commerce, presided over the conclusion of ARISE Plus Cambodia and the launch of "EU Global Access and Trade Expertise (GATE)"
…
(Phnom Penh): On the afternoon of Friday, 15 March 2024, at Sun & Moon Riverside Hotel, Her Excellency CHAM Nimul, Minister of Commerce, presided over the conclusion of ARISE Plus Cambodia and the launch of "EU Global Access and Trade Expertise (GATE)" with many participants from the Ministry of Commerce, representatives from the relevant partner and stakeholders.
To begin, Her Excellency Minister acknowledges the important role of the European Union and the German Federal Government (GIZ), in contributing to Cambodia's pursuit of its inclusive and progressive trade development agenda. Her Excellency Minister also emphasized Cambodia's commitment to regional and global economic integrations, which has significantly fostered its economic growth and socio-economic development.
Her Excellency Minister highlighted that under the Pentagonal Strategy Phase 1, Cambodia's key mission is to rise to an upper middle-income status by 2030 and advance towards realizing the Cambodia Vision 2050, aligning with the 2030 Agenda for Sustainable Development.
During the launching of the EU GATE Project, Her Excellency Minister shared some key insights about the efforts to elevate Cambodia’s participation in regional and global trade. Her Excellency stressed, amongst others, (1) the supply-side capacity and trade-related infrastructure to promote Cambodia’s participation in regional and global trade, (2) the capacity to fully and effectively implement and utilize the existing Free Trade Agreements, and (3) the preparation for Cambodia’s LDC graduation.
In conclusion, Her Excellency Minister urged all crucial partners and stakeholders to deeply engage in the initial stages of the EU GATE Project, to voice the specific support required. The collaboration will pave the way for a robust and sustainable trade environment in Cambodia, ensuring our readiness for the challenges and opportunities post-LDC status and as we move towards the 2050 vision.