ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ និង ឯកឧត្តម សឺន សូថា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីបើកសម្ពោធជាផ្លូវការបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ និងឆ្នាំទស្សនាសៀមរាប ២០២៤ ដែលបានរៀបចំឡើងយ៉ាងឱឡារិក នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (សៀមរាប)៖ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ និង ឯកឧត្តម សឺន សូថា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីបើកសម្ពោធជាផ្លូវការបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ និងឆ្នាំទស្សនាសៀមរាប ២០២៤ ដែលបានរៀបចំឡើងយ៉ាងឱឡារិក នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។    

ក្នុងឱកាសនោះ មន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចពិព័រណ៍នៃក្រសួងពាណិជ្ជកម្ម បានចូលរួមសហការរៀបចំពិព័រណ៍នៃពិធីបុណ្យទន្លេនេះ ដោយបានរៀបចំស្តង់រួមរបស់ក្រសួង និងនាំយកផលិតផលសក្កានុពលកម្ពុជាជាច្រើនមុខ មានដូចជា៖ អង្ករ ម្រេច ស្ករត្នោត គ្រាប់ស្វាយចន្ទី និងវត្ថុអនុស្សាវរីយ៍ជាដើម សរុបជាង ៣០ប្រភេទ ព្រមទាំងផ្ទាំងរូបភាព និងស្ថិតិពាណិជ្ជកម្មមួយចំនួន ដែលជាមិទ្ធិផលនានារបស់ក្រសួងពាណិជ្ជកម្មសម្រេចបាននាពេលកន្លងមក សម្រាប់ដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា៕

---

(Siem Reap): On the afternoon of Saturday, 16 March 2024, His Excellency LIM Lorkpiseth Secretary of State of Commerce, His Excellency NAM Lynal and His Excellency SEUN Sotha Undersecretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, attended the official opening ceremony of The 8th River Festival 2024 and “Visit Siem Reap 2024” that was grandly held in Siem Reap City, Siem Reap Province, under the high presidency of Samdech Moha Borvor Thipadei HUN MANET Prime Minister of the Kingdom of Cambodia.

On that occasion, officials from the department of exhibition affair co-organized the exhibition of the River Festival by setting up a booth of the Ministry of Commerce and bringing in many potential Cambodian products, such as rice, pepper, palm sugar, cashew nuts, and souvenirs. In total, there were more than 30 kinds of products, as well as some posters and trade statistics, which are the achievements of the Ministry of Commerce, displayed for national and international visitors.

https://s2.moc.gov.kh/mocspace/mocspace_1710748810528.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748831051.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898083.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898975.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898925.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898984.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898830.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898221.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898292.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898214.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898757.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898190.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898287.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898868.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898850.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898130.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898253.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898653.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898270.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898355.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898621.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898364.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748898798.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748899098.jpg