លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ចំពោះការអញ្ជើញមកកាន់ទីស្ដីការក្រសួងពាណិជ្ជកម្ម។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបសម្ដែងការគួរសមនេះ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ក៏ដូចជាទស្សនល្អៗសំដៅពង្រឹងបន្ថែមទៀតនូវវិស័យពាណិជ្ជកម្ម ជាពិសេសការប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដូចដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានកំណត់។

(Phnom Penh): On the afternoon of 18 March 2024, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency NGUYEN HUY TANG, Ambassador Extraordinary and Plenipotentiary of the Socialist Republic of Vietnam to the Kingdom of Cambodia,, and his delegation to discuss strengthening trade cooperation between Cambodia and Vietnam.

Her Excellency Minister expressed her warm welcome to His Excellency Ambassador and his colleagues to the Ministry of Commerce.In response, His Excellency Ambassador expressed his high appreciation to Her Excellency Minister for her valuable time for this courtesy call request.

On that occasion, both parties discussed and exchanged views on further strengthening bilateral trade cooperation, especially committed toward achieving the bilateral trade volume as set by the leaders of both countries.  

https://s2.moc.gov.kh/mocspace/mocspace_1710819966293.jpg
https://s2.moc.gov.kh/mocspace/mocspace_1710819965483.jpg
https://s2.moc.gov.kh/mocspace/mocspace_1710819966815.jpg
https://s2.moc.gov.kh/mocspace/mocspace_1710819966543.jpg
https://s2.moc.gov.kh/mocspace/mocspace_1710819966988.jpg