(ទីក្រុងហុងកុង, ប្រទេសចិន)៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Stephen Wong ប្រធានអង្គភាពគោលនយោបាយរបស់នាយកប្រតិបត្តិ (CEPU) ដើម្បីសិក្សារពីការចូលរួមចំណែករបស់ស្ថាប័នស្រាវជ្រាវក្នុងការអភិវឌ្ឍគោលនយោបាយសាធារណៈរបស់តំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាលើអត្ថប្រយោជន៍ដែលកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានក្រោមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI), ការជំរុញកំណើនធុរកិច្ចបង្កើតថ្មីតាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ព្រមទាំងបទពិសោធន៍ជោគជ័យក្នុងការកែប្រែទ្រឹស្តីផលិតកម្មហុងកុង ពីផលិតក្នុងហុងកុង ទៅជាផលិតដោយហុងកុង ជាដើម។
ក្រោយកិច្ចជំនួបនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានបន្តជួបជាមួយ លោក Desmond HOU សេដ្ឋវិទូរងរដ្ឋាភិបាល នៃការិយាល័យសេដ្ឋវិទូរដ្ឋាភិបាល (OGE) របស់ហុងកុង ដែលក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចជាពិសេសអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងកំណែទម្រង់ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តកន្លងមក ក្នុងការជំរុញកំណើន និងពង្រឹងភាពធន់នៃពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ទាំងមុន និងកំឡុងពេលវិបត្តិសកលដែលកើតចេញពីជំងឺរាតត្បាត និងសង្គ្រាមភូមិសាស្ត្រនយោបាយ។
(Hong Kong SAR, China): On the afternoon of Monday, 18 March 2024, His Excellency SOK Sopheak, Secretary of State of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce of Cambodia, met with Dr. Stephen Wong, Head of Chief Executive’s Policy Unit (CEPU), to comprehend the crucial contributions of think tanks in the development of Hong Kong SAR’s public policy.
On that occasion, both counterparts also discussed the benefits that Cambodia and Hong Kong SAR have reaped under the Belt and Road Initiative (BRI), the promotion of startups via research and development (R&D), as well as the success story of Hong Kong SAR’s theoretical transformation of ‘Made in Hong Kong’ into ‘Made by Hong Kong’.
After this, His Excellency Secretary of State proceeded to another meeting with Mr. Desmond HOU, Deputy Government Economist of the Office of Government Economist (OGE) of Hong Kong SAR, where he emphasized the newly launched Pentagonal Strategy Phase I and other legal and policy reforms embraced by the RGC in promoting Cambodia’s trade and investment growth and resilience, both pre and during the global crises instigated by the pandemic and geopolitical standoffs.