(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. ការផ្ដល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងការងារររៀបចំពិធីសូត្រមន្ត និងពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
២. ពិនិត្យវាយតម្លៃ និងផ្តល់មតិណែនាំលើការអនុវត្តការងារស្តីពីការងាររបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផល
៣. បញ្ហាផ្សេងៗ។
Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 21 March 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting with the attendance of the Ministry's leaders, director general, director of departments, director of provincial departments, CCF Branch, and relevant officials.
The weekly meeting was held under the following agendas:
1. Work in progress on organizing the Khmer New Year
2. Review and evaluate the implementation of the work of the National Commission for Consumer Protection (NCCP), the Cambodian Competition Commission (CCC), and the Draft Law on Product Liability.
3. Other matters.