(ទីក្រុងហុងកុង, ប្រទេសចិន)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម LIU Chun-san អនុរដ្ឋមន្ត្រីដឹកជញ្ជូន និងឡូហ្សីស្ទិក នៃតំបន់រដ្ឋបាលពិសេសហុងកុង។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីវឌ្ឍនភាពនានាក្នុងវិស័យឡូហ្សីស្ទិក និងលទ្ធភាពនៃកិច្ចសហការលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលគាំទ្រដល់ការដឹកជញ្ជូនទំនិញ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។បន្ទាប់ពីកិច្ចប្រជុំនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើដំណើរទស្សនកិច្ចនៅការដ្ឋានព្រលានយន្តហោះអន្តរជាតិហុងកុង ដោយមានការធ្វើបទបង្ហាញរបស់នាយកប្រតិបត្តិនៃអាជ្ញាធរព្រលានយន្តហោះហុងកុង អំពីការដឹកជញ្ជូនទំនិញពាណិជ្ជកម្មតាមផ្លូវអាកាសរបស់ហុងកុង ដើម្បីជាបទពិសោធន៍សម្រាប់កម្ពុជា ផងដែរ។
(Hong Kong SAR, China): On the afternoon of Tuesday, 19 March 2024, His Excellency SOK Sopheak, Secretary of State of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce of Cambodia, met with His Excellency LIU Chun-san, Undersecretary of Transport and Logistics of Hong Kong SAR.
On that occasion, both parties discussed progress and feasible cooperation on physical infrastructural developments supportive of goods transport through land, air, and maritime routes.
After this meeting, His Excellency Secretary of State proceeded with a study visit to the Hong Kong International Airport, where he was briefed by the Chief Operating Officer of the Airport Authority Hong Kong on the commercial air cargo development of Hong Kong SAR, too.